Vision / Mission / Strategic Goals

 ចក្ខុវិស័យ គឺ ប្រឹងប្រែងដើម្បី៖

 ធ្វើឲ្យគេទទួលស្គាល់ថាជាសាកលវិទ្យាល័យមួយដែលរីកលូតលាស់ប្រកបដោយឧត្តមភាពផ្នែក ការសិក្សាអប់រំ ស្រាវជ្រាវ និងនវានុវត្តន៍។

 ទទួលបានការទទួលស្គាល់ទាំងជាតិ និងអន្តរជាតិថាជាសាកលវិទ្យាល័យនាំមុខគេ

 បង្កើតវប្បធម៌សហប្រតិបត្តិការនៅសាកលវិទ្យាល័យដែលគាំទ្រឲ្យមានភាពជោគជ័យសម្រាប់និស្សិត សាស្រ្តាចារ្យ បុគ្គលិក និងអ្នកស្រាវជ្រាវ ព្រមទាំងឲ្យដល់ដៃគូសហប្រតិបត្តិការជាច្រើនទៀត។

បេសកកម្ម គឺ៖

ផ្តល់ឱកាសឲ្យអ្នកសិក្សាកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ កម្រិតក្រោយបរិញ្ញាបត្រ និង ឱកាសបន្តការសិក្សាជាច្រើនទៀតដែល៖

 បង្កើនការយល់ដឹងរបស់និស្សិតលើមូលបញ្ហាផ្សេងៗ

 ពង្រឹងសមត្ថភាពក្នុងការគិត ឬត្រិះរិះពិចារណា និងជំនាញក្នុងការសរសេរ

 រៀបចំខ្លួនពួកគេឲ្យទៅជាពលរដ្ឋល្អ និងជាពលរដ្ឋមានជំនាញ

 រៀបចំខ្លួនពួកគេឲ្យទៅជានិយោជិតល្អនិងមានចំណេះដឹងពិតប្រាកដព្រមទាំងដើម្បីឲ្យពួក គេមានគំនិតស្រាវជ្រាវទោះមានការឧបត្ថម្ភនិងគ្មានការឧបត្ថម្ភក៏ដោយសំដៅលើកកម្ពស់ ចំណេះដឹង និងការអនុវត្តជាក់ស្តែង។

ផ្តល់សេវកម្មផ្សេងៗ ដល់

 អ្នករួមការងារ ឬសហការីតាមជំនាញនីមួយៗ

 សមាជិកសហគមន៍សាកលវិទ្យាល័យ

 រដ្ឋបាលគ្រប់គ្រងថ្នាក់មូលដ្ឋាន ថ្នាក់ខេត្ត និងថ្នាក់ជាតិ

 អង្គភាពធុរកិច្ចនានា

 ស្ថាប័នអប់រំជាច្រើនទៀតដែលផ្ទេរចំណេះដឹងដើម្បី៖

     -ឆ្លើយតបនឹងតម្រូវការសង្គម

     -ផ្តល់សេវកម្មអប់រំឲ្យកាន់តែប្រសើរដល់ថ្នាក់សហគមន៍ ថ្នាក់មូលដ្ឋាន ខេត្ត ជាតិ និងអន្តរជាតិ

     -លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចឲ្យកាន់តែប្រសើរដល់សហគមន៍ ថ្នាក់មូលដ្ឋាន ខេត្ត និងជាតិ

Devloper Team | FAQ | Comment | Contact Us | Site Map | MIT Group

© Copyright 2012-13 Build Bright University of Cambodia. All Rights Reserved.
Terms of Use | Privacy | Non-discrimination
Last modified on 15 November, 2012 by DAS & DoP