BBU Sport

សេវកម្មអប់រំកាយនិងកីឡារបស់ស.ប.ប.


បរិស្ថានសុខភាពល្អ គឺជាកត្ដាគន្លឹះដែលធានានិរន្ដរភាព និង គុណភាពនៃការសិក្សាស្រាវ ជ្រាវរបស់និស្សិត ទាំងអស់ដែលសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ ទូទាំងសាខា រាជធានី-ខេត្ដ ហើយនេះក៏ជាគោលដៅសំខាន់ ដែលសាកលវិទ្យាល័យបៀលប្រាយបាន បង្កើតនិងអភិវឌ្ឍន៍សកម្មភាពកីឡាជាច្រើនប្រភេទ ដើម្បីជំរុញនិស្សិតឲ្យ ចូលរួមលើកស្ទួយ វិស័យអប់រំកាយ និង កីឡាឆ្ពោះទៅសម្រេចឲ្យបានបរិស្ថានសុខភាពល្អក្នុងសាកលវិទ្យាល័យ សហគមន៍ និង សម្រាប់យើងទាំងអស់គ្នា ។ រហូតមកដល់ពេលនេះ សាកលវិទ្យាល័យ បៀលប្រាយ មានសកម្មភាពកីឡា ជាច្រើនរួមមាន៖ កីឡាបាល់ទាត់ក្នុងសាលបាល់ទាត់ យុវជនអាយុក្រោម១៩ឆ្នាំ ១៥ឆ្នាំនិង១៣ឆ្នាំ កីឡាបាល់ទះបុរស បាល់ទះនារី បាល់បោះ បុរស បាល់បោះនារី អត្ដពលកម្មបុរស និង អត្ដពលកម្មនារី ។ កីឡាករនិសិ្សតដែលចូលរួម ក្នុងសកម្មភាពកីឡាទាំងនេះ បច្ចុប្បន្ន សរុបជាង ២០០នាក់ ចូលរួមយ៉ាងសកម្ម ជារៀងរាល់ ឆ្នាំក្នុងការប្រកួតពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពានរង្វាន់ ឧត្ដមសិក្សា និង មធ្យមសិក្សា ឯកទេស ពានរង្វាន់សហព័ន្ធ កីឡាបាល់ទាត់កម្ពុជា ពានរង្វាន់ MetFone និង ពានរង្វាន់សាកលវិទ្យាល័យរួមមាន ៖ ពានរង្វាន់ Banzai ពានរង្វាន់ Cannon នៅប្រទេសថៃ និង ការប្រកួតលក្ខណៈ មិត្ដភាពជាមួយសាកលវិទ្យាល័យអន្ដរជាតិជាច្រើនមកពីប្រទេសជប៉ុន កូរ៉េ វៀតណាម និងថៃ ។ ល ។ បៀលប្រាយ យូណាយធីតក្លឹប ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជាក្លឹបបាល់ទាត់ អាជីពនិស្សិត សាកលវិទ្យាល័យតែមួយគត់នៃ សហព័ន្ធ កីឡាបាល់ទាត់កម្ពុជា ដែលតែងតែចូលរួមប្រកួតដណ្ដើម ពានរង្វាន់គ្រប់ប្រភេទ ជារៀងរាល់ឆ្នាំ។ និស្សិតទាំងអស់ ដែលសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ ត្រូវបាន លើកទឹកចិត្ដឲ្យ ចូលរួមគ្រប់ សកម្មភាពកីឡាទៅតាមនិស្ស័យ និង សមត្ថភាពរៀងៗខ្លួន។

Build Bright United FC

Devloper Team | FAQ | Comment | Contact Us | Site Map | MIT Group

© Copyright 2012-13 Build Bright University of Cambodia. All Rights Reserved.
Terms of Use | Privacy | Non-discrimination
Last modified on 15 November, 2012 by DAS & DoP