International

ការទទួលស្គាល់ជាទំនាក់ទំនងអន្ដរជាតិ 
        
 ការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្ដិការជាមួយស្ថាប័នស្រាវជ្រាវ និង អភិវឌ្ឍន៍ធនធានមនុស្ស និងគ្រឹះស្ថាន ឧត្តម សិក្សាអន្ដរជាតិជាច្រើន តាមរយៈការបណ្ដុះបណ្ដាល រួមគ្នាកិច្ចសហប្រតិបត្ដិការលើគម្រោងស្រាវជ្រាវកម្មវិធីបណ្ដុះ បណ្ដាល និង កសាងសមត្ថភាព កម្មវិធីដោះដូរសកម្មភាពវប្បធម៌ និង កីឡា កម្មវិធីទស្សនកិច្ចសិក្សា ទស្សនកិច្ចការងារ និងការគ្រប់គ្រងវេទិកាសិក្សា និង ស្រាវជ្រាវ សិក្ខាសាលានិងសន្និសីទអន្ដរជាតិ និង ការទទួលស្គាល់សមាជិកភាព ពេញសិទ្ធិពីសហគមន៍អន្ដរជាតិបានធ្វើឲ្យបៀលប្រាយក្លាយជាសាកលវិទ្យាល័យឈានមុខ និងត្រូវបានស្គាល់ទូទាំងតំបន់ និងអន្ដរជាតិ។ បច្ចុប្បន្នដៃគូទំនាក់ទំនង និង សហប្រតិបត្ដិការអន្ដរជាតិរបស់សាកលវិទ្យាល័យបៀលប្រាយ រួមមាន៖ 
  • សាកលវិទ្យាល័យ Konkuk ប្រទេសកូរ៉េ
  • សាកលវិទ្យាល័យ Sikkim Manipal ប្រទេសឥណ្ឌា
  • សាកលវិទ្យាល័យ  Kasem Bundit ប្រទេសថៃ
  • សាកលវិទ្យាល័យ Yunnan University of Finance and Economics ប្រទេសចិន
  • សាកលវិទ្យាល័យ Champasack ប្រទេសលាវ
  • សាកលវិទ្យាល័យ Norng Lam ប្រទេសវៀតណាម
  • សាកលវិទ្យាល័យ Surindra Rajabhat ប្រទេសថៃ
  • សាកលវិទ្យាល័យ King Mongkut’s University of Technology Thunburi ប្រទេសថៃ
  • Asian College of Science and Technology ប្រទេសហ្វីលីពីន
  • សាកលវិទ្យាល័យ Southern Cross ប្រទេសអូស្ដ្រាលី
និងសមាគម សាកលវិទ្យាល័យជាច្រើន ដូចជា សមាគម សាកលវិទ្យាល័យ ASAIHL (Association of Southeast Asian Institutions for Higher Learning), UMAP (University Mobility in Asia and Pacific),  APQN (Asia Pacific Quality Network) និង Asia Engage។

Devloper Team | FAQ | Comment | Contact Us | Site Map | MIT Group

© Copyright 2012-13 Build Bright University of Cambodia. All Rights Reserved.
Terms of Use | Privacy | Non-discrimination
Last modified on 15 November, 2012 by DAS & DoP